សេវាកម្ម BDM (About BDM in languages other than English - Khmer)

About BDM in languages other than English

យើងខ្ញុំចុះបញ្ជីព័ត៌មានលម្អិតនៃព្រឹត្ដិការណ៍ជីវិតនៅក្នុងរដ្ឋវិចថូរៀ។ យើងខ្ញុំក៏ចេញជូនសំបុត្របញ្ជាក់សម្រាប់ព្រឹត្តិការណ៍ទាំងនេះដែរ។

សូមនិយាយមកកាន់យើងខ្ញុំអំពី

  • ការចុះឈ្មោះកំណើតទារក និងសំបុត្របញ្ជាក់កំណើត
  • សំបុត្របញ្ជាក់មរណភាព
  • សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍
  • ការចុះបញ្ជីទំនាក់ទំនង និងសំបុត្របញ្ជាក់ទំនាក់ទំនង
  • ការរៀបអាពាហ៍ពិពាហ៍នៅ Victorian Marriage Registry
  • ការផ្លាស់ប្តូរឈ្មោះ
  • ការបញ្ជាក់អំពីភេទ។

ព័ត៌មានបន្ថែម និងការគាំទ្រ

ដំបូន្មានជាភាសារបស់លោកអ្នក

ដើម្បីនិយាយជាមួយ BDM ជាភាសារបស់លោកអ្នក សូមទូរស័ព្ទទៅសេវាកម្មអ្នកបក ប្រែភាសាសរសេរ និងនិយាយ តាមទូរស័ព្ទលេខ 13 14 50។ ស្នើសុំឱ្យគេទាក់ទងទៅ Registry of Births, Deaths and Marriages Victoria លេខ 1300 369 367។

ហៅទូរស័ព្ទមកយើងខ្ញុំ

1300 369 367 ម៉ោង៨ព្រឹក - ម៉ោង៤រសៀល ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ (លើកលែងតែថ្ងៃបុណ្យសាធារណៈ)

វ៉ិបសៃថ៍ BDM

ចូលមើលវ៉ិបសៃថ៍ www.bdm.vic.gov.au ហើយជ្រើសរើស ‘Contact Us’ ដើម្បីធ្វើការសាកសួរ។

មជ្ឈមណ្ឌលសេវាកម្មយុត្តិធម៌

មជ្ឈមណ្ឌលសេវាកម្មយុត្តិធម៌ ផ្តល់ជូនសេវាកម្ម BDM នៅពេញទូទាំងរដ្ឋវិចថូរៀ។ សម្រាប់ព័ត៌មានលម្អិត សូមចូលមើលវ៉ិបសៃថ៍ www.justice.vic.gov.au/service-locations(opens in a new window)

Updated